វេទិកាអប់រំនៃប្រទេសជប៉ុន លើកទី១៥ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចិរភាព


ទីក្រុងតូក្យូ៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានចូលរួមក្នុង “វេទិកាអប់រំនៃប្រទេសជប៉ុន លើកទី១៥ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចិរភាព” ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-១០ ខែមីនា ឆ្នាំ២០១៨ ប្រទេសជប៉ុន។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានធ្វើបទបង្ហាញស្ដីពី “គុណភាពអប់រំក្នុងបរិបទគោលដៅអភិវឌ្ឍប្រកបដោយចិរភាព៖ ស្ថានភាព និងបញ្ហាប្រឈមនៃគោលនយោបាយអប់រំនៅកម្ពុជា” ។ លើសពីនេះ ឯកឧត្តម ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Yoshimasa Hayashi រដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅតាមគ្រឹះស្ថានសិក្សា និងសារមន្ទីរមួយចំនួនក្នុងប្រទេសជប៉ុនផងដែរ។