ឯកឧត្តម សុខ ឥសាន៖ ឯកឧត្តម កឹម សុខា ទៅបំភ្លឺ ឬមិនទៅជាសិទ្ធរបស់គាត់ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិចាប់ខ្លួន


អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងនៅព្រឹកថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងករណីឯកឧត្ដម កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទៅបំភ្លឺ ឬមិនទៅបំភ្លឺ នៅថ្ងៃទី ១៤ មិថុនា តាមបង្គាប់តុលាការ ជាសិទ្ធរបស់ឯកឧត្តម ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ច មានសិទ្ធិចាប់ ខ្លួនពេលណាក៏បានដែរ។
ឯកឧត្តម សុខ ឥសាន លើកឡើងថា  “ទៅបំភ្លឺឬមិនទៅបំភ្លឺជារឿងសិទ្ធ របស់គាត់ (ឯកឧត្ដម កឹម សុខា) ក៏ប៉ុន្តែ អ្នកច្បាប់គេយល់យ៉ាងម៉េច  ហ្នឹងគេធ្វើតាមនីតិវិធីច្បាប់ គេហៅម្ដង មិនទៅ ពីរដងមិនទៅអាហ្នឹងកំពុង រត់គេចហើយគ្រាន់តែគេមិនទាន់ចាត់វិធានការចាប់ខ្លួនតែប៉ុណ្ណោះ”។