ព្រះមហាក្សត្រកម្ពុជា រាជអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសចិន ចូលក្រាបបង្គំគាល់


ភ្នំពេញ: ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យ រាជអនុញ្ញាតឲ្យលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន  និងលោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន ចូលក្រាបបង្គំគាល់ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ តាមពេលវេលាដោយឡែកពីគ្នា។
យោងតាមផេករបស់ CCFR Beijing បានបង្ហាញអំពី ទស្សនារូបភាព ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៃព្រះរាជដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានការរៀបចំ ពិធីបដិសណ្ឋារកិច្ច ស្វាគមន៍ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ព្រមទាំងជួបព្រះរាជសវនាការ ជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន និងលោក ចាង តឺជាំង ប្រធានសភាតំណាងប្រជាជន ទូទាំងប្រទេសចិន ។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា យាងចាកចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន។
ព្រះករុណា ព្រះមហាក្សត្យកម្ពុជា យាងទស្សនកិច្ច រយៈពេល ៣ ថ្ងៃ (ថ្ងៃទី២-៤ ខែមិថុនា ឆ្នាំ២០១៦) តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន៕
King a 4-6-2016 (1)

King a 4-6-2016 (2)

King a 4-6-2016 (5)

King a 4-6-2016 (6)

King a 4-6-2016 (7)