ឆ្លើយតបនឹង ការលើកឡើងរបស់ ឯកឧត្តម សុន ឆ័យ ថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គណបក្សនឹងកំណត់ថ្ងៃទី៤ មិថុនា ជាថ្ងៃទិវាបុណ្យជាតិ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាការយល់ឃើញរបស់បុគ្គលមួយចំនួន ហើយវាមិនមែនជាចេតនាពិតប្រាកដទេ គ្រាន់តែជាវោហាសាស្រ្ត សម្រាប់ទាក់ទាញសម្លឹកឆ្នោតតែប៉ុណ្ណោះ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ដូចកន្លងទៅធ្លាប់បានសន្យាផ្តល់លុយ ៤ម៉ឺនរៀលអញ្ចឹង អាចទាញសន្លឹកឆ្នោតបានខ្លះ ឥឡូវចូលដល់បញ្ហាហ្នឹងទៀត វាគឺជាឧបាយកលឃោសនាតែប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន៖ ការចង់កំណត់ថ្ងៃ៤ មិថុនា បុណ្យជាតិរបស់ CNRP គឺជាឧបាយកលឃោសនា ទាញយកសន្លឹកឆ្នោត
