ឯកឧត្តម ពេជ្រ វាសនា ដឹកនាំក្រុមការងារត្រួតពិនិត្យការសាងសង់​ប្រព័ន្ធធារាសាស្ត្រ រាមគុណ និងប្រឡាយប៉ូ

28611

ព្រឹកថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល និងជានាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យ ដែលមានសមាសភាពចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ , តំណាង JICA ប្រចាំកម្ពុជា, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ (ICB និង NCBs), មន្ត្រី PMU និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យការសាងសង់​ប្រព័ន្ធធារាសាស្ត្រ រាមគុណ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបច្ចុប្បន្នសម្រេចលទ្ធផលបាន ប្រមាណ ៤០ % នៃទំហំការងារសរុប

 28612

 28610

 28609

 28607

 28608