ឯកឧត្តម សុខ ឥសាន បានអះអាងថា សហគមន៍អឺរ៉ុប មិនត្រូវការអតីតគណបក្សប្រឆាំង និងពួកឧទ្ទាមដែលនៅក្រៅច្បាប់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានអះអាងថា សហគមន៍អឺរ៉ុប មិនត្រូវការអតីតគណបក្សប្រឆាំង និងពួកឧទ្ទាមដែលនៅក្រៅច្បាប់ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈបណ្ដាញ សង្គមតេឡេក្រាម នៅថ្ងៃទី១១ មីនានេះថា នៅពេលសម្តេចតេជោ អញ្ញើញទៅប្រជុំកំពូល អាស៊ាន- អូស្ត្រាលី នាពេលខាងមុខឆាប់ៗនេះ តើអូស្ត្រាលីគោរពសម្តេចតេជោ ហ៊ុន សែន ប្ញ គេទាត់ចោលពួកឧទ្ទាមក្រៅច្បាប់ ? តតើការខិតខំផ្សព្វផ្សាយ របស់វិទ្យុបរទេសដែលរត់ចោលកម្ពុជា ដោយមិនបង់ពន្ធនោះ មានប្រសិទ្ធភាពប៉ុនណា ?

ឯកឧត្តមបញ្ជាក់ថា “ប្រសិទ្ធភាពនៃការរត់ទៅឱបដៃឱបជើង បរទេសនៅសហគមន៏អឺរ៉ុប នោះ ឥឡូវសហភាពអឺរ៉ុបបានធ្វើសេចក្តី អញ្ញើញសម្តេចតេជោ ហ៊ុន សែន ទៅប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប នាខែតុលាឆ្នាំ ២០១៨នេះ ។ ការឆ្លើយតបជាអវិជ្ជមាន ដល់ពួកប្រឆាំងនិង ពួកឧទ្ទាមក្រៅច្បាប់ គឺបញ្ជាក់ច្បាស់ថាអន្តរជាតិ មិនត្រូវការពួកឧទ្ទាមក្រៅច្បាប់ទេ” ។

ឯកឧត្តម បន្ថែមថា យោងតាមបណ្តឹងរបស់ទណ្ឌិត សម រង្សី ពីបញ្ហា Facebook ឥឡូវ Facebook សម្តេចភ្នំពេញ៖ លោក សុខ ឥសានអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា បើសិនជា លោកកឹម សុខា ស្លាប់ ក្នុងពន្ធនាគារមែន រាជរដ្ឋាភិបាលកម្ពុជា មានការទទួលខុសត្រូវ ក្នុងការយកសពទៅ បញ្ចុះ ឬ បូជា ស្របតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមបណ្ដាញសង្គម តេលេក្រាម នៅថ្ងៃទី១០ ខែមីនានេះបន្ថែមថា មិនមែនជារឿងពិបាកយល់ទេ បើសិនជា កឹម សុខា ស្លាប់នៅក្នុងគុកនោះ តើអ្នកណាទទួលខុសត្រូវ  ?
១- កឹម សុខា ជាអ្នទទួលខុសត្រូវ ខ្លួនឯងពីព្រោះស្លាប់ខ្លួនឯង មានអ្នកណាស្លាប់ជាមួយ ?

២- មេក្លោងដែលបញ្ជាឲ្យ កឹម សុខា ប្រព្រឹត្តអំពេីក្បត់ជាតិ ជាអ្នករួមទទួលខុសត្រូវ ដែលបណ្តាលឲ្យ កឹម សុខា ត្រូវចាប់ខ្លួន ដោយអំពេីក្បត់ជាតិ ។

តេជោបានទទួលចំណាត់ថ្នាក់ កំពូលលេខ ១០( top 10) ៕