លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច បានជួបសំណេះសំណាល ជាមួយប្រតិភូ កងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត

28956

នៅរសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ុក ឃ្នួច មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានជួបសំណេះសំណាល ជាមួយប្រតិភូ កងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត ចំនួន ១៦រូប ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី អេណុក អាន់សុខសាន់ នាយសេនាធិការ កងកម្លាំងការពារព្រំដែនចន្ទបូរី-ត្រាត អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការរង នាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, លោកមេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យ សរុបចំនួន ១៨រូប នៅសាលប្រជុំតំបន់ប្រតិបត្តិការសឹករងបាត់ដំបង។

កងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត ដែលបានអញ្ជើញមកកាន់ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង គឺជាទស្សនកិច្ចផ្លូវការមួយដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានជូនពរដំណើរបំពេញទស្សនកិច្ចរបស់កងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាត ទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។

ឆ្លើយតបក្នុងពិធីនេះឯកឧត្តម ឧត្តមសេនីយ៍ត្រី អេណុក អាន់សុខសាន់ បានមានប្រសាសន៍ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាល និងដិតដល់ចំពោះគណ:ប្រតិភូកងកម្លាំងការពារព្រំដែនច័ន្ទបុរី-ត្រាតដំណើរបំពេញទស្សនកិច្ចនៅពេលនេះ។

 28949

 28948

 28955

 28950

 28957

 28953

 28944

 28945

 28947

 28958

 28959

 28954