គណៈអភិបាលក្រុងព្រៃវែង បាននាំយកថវិកា ទៅប្រគេនជូនព្រះគ្រូចៅធិការ អាចារ្យ គណៈកម្មការវត្តកំពង់មាស

28991

ថ្ងៃចន្ទទី 11 រោចខែផល្គុន ឆ្នាំរកា ព.ស2561ត្រូវនឹងថ្ងៃទី 12 ខែមីនាឆ្នាំ 2018

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងលោកជំទាវ កែ សួនសុភី
លោក ម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បាននាំយកថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម និងលោកជំទាវ ចំនួន 2500 ដុល្លារអាមេរិក ទៅប្រគេនជូនព្រះគ្រូចៅធិការ អាចារ្យ គណៈកម្មការវត្តកំពង់មាស ហៅវត្តតាង៉កទន្លេ ស្ថិតនៅភូមិតាង៉កទន្លេ ឃុំព្នៅទី 2 ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីរួមចំណែកក្នុងការកសាងនូវសមិទ្ធផលនានា នៅក្នុងបរិវេណវត្ត

លោកម៉ននី បណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា ទឹកចិត្តខាងលើនេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់ គិតគូរអំពីកង្វល់របស់បងប្អូនប្រជាពលរដ្ឋនិងព្រះសង្ឍ ដែលមានទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ គួរបញ្ជាក់ថា ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី តែងតែយកចិត្តទុកដាក់ក្នុងការចូលរួមឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាកខ្វះខាត ពិសេសនៅតំបន់ឆ្ងាយៗគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

Monday 11 Roch, Pholkun, Nopsak 2561
12 March 2018
————————————-
With kind permission of HE. Sor Sokha, A Member of National Assemble of cambodia, Representing Prey Veng Province and Her HE. Keo Sounsophy, Mr. Morny Bondith Governor of Prey Veng Province has brought the money in amount of 2500 US dollars from HE. Sor Sokha and Her HE. and gave it to the abbot, layman, Kompong Meas pagoda committee called Ta Ngok Tonle pagoda located at Ta Ngok Tonle village, Pnov 2 Commune, Sithor Kadal district, Prey Veng province in order to jointly raise more achievements in the pagoda.

Mr. Morny Bondith emphasized that the above attitute reflects the high attention about the concern of our people and monks including both Buddhist and Secular World. HE. Sor Sokha and Her HE. always pay high attention every time and circumstance in supporting budget and materials to our citizens who is experiencing difficulties , especially in remote areas

 28991

 28993