ថ្ងៃអង្គារ ១២ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីចុះពិនិត្យការអនុវត្តការងារកែលំអ-ថែទាំប្រចាំ និងការងារជួសជុលបន្ទាន់នៅតាមប្រព័ន្ធធារាសាស្ត្រមួយចំនួន ក្នុងខេត្តបាត់ដំបង ។ នៅក្នុងពេលចុះពិនិត្យការងារនោះ លោកប្រធាននាយកដ្ឋាន បានណែនាំដល់មន្ត្រីដែលកំពុងអនុវត្តការងារនៅទីនោះ នូវវិធីសាស្ត្រ ក៏ដូចជាបច្ចេកទេសមួយចំនួន ដើម្បីយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ។