ឯកឧត្តម សុខ ឥសាន បានចោទជាសំណួរថា តើអ្នកណាចង់ឲ្យ កឹម សុខា ស្លាប់?


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រលប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ បានចោទជាសំណួរថា តើអ្នកណាចង់ឲ្យ កឹម សុខា ស្លាប់? ជាមួយគ្នានោះដែរ លោក ក៏បានធ្វើការពន្យល់ ដោយលើកហេតុផល៥ចំណុច។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ទី១- រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្ឋប្រជាជនកម្ពុជា តាំងពីដើមមក មិនចង់ឲ្យកើតឡើងនូវ អំពើហឹង្សាណាមួយដែលនាំឲ្យ បាត់បង់អាយុជីវិតប្រជាជនណាម្នាក់នោះទេ ។ បើមានអំពើហឹង្សាណាមួយ ប្រាកដជារាជរដ្ឋាភិបាលកម្ពុជា ជាអ្នកទទួលខុសត្រូវហើយ ទោះជាដោយផ្ទាល់ក្តី និងដោយប្រយោលក្តី ។ ហេតុនេះ រាជរដ្ឋាភិបាល មិនចង់ឲ្យកើតឡើង នូវអំពើហឹង្សាណានាំឲ្យបាត់បង់ អយុជីវិតប្រជាជនឡើយ ទោះមាននិន្នាកា នយោបាយខាងគណបក្សណាក៏ដោយ ។ ទី២- កឹម សុខា បានលាតត្រដាងការពិតនៃអំពើចង់ផ្តួលរំលំរាជរខ្ឋាភិបាលស្របច្បាប់នៅកម្ពុជា តាមផែនការណែនាំរបស់មេក្លោងបរទេស ។ ការលាតត្រដាងពី អំពើរំលងលទ្ធិប្រជាធិបតេយ្យនេះ គឺជាការបង្ហាញមុខយ៉ាងច្បាស់នៃមេក្លោងដឹកនាំអនុវត្តនផែនការឧក្រឹដ្ឋនេះ ដែលមេក្លោងធំច្បាស់ជាមិនពេញចិត្ត ។ ដូច្នេះ មានតែវិធីម៉្យាង គឺសំឡេះចោលបំបាត់ តាងកុំឲ្យមានមាត់អត់គម្របយ៉ាងនេះទៀត នាំឲ្យបាក់មុខបាក់មាត់ខ្លួន នាំឲ្យខ្មាស់គេពេញ ពិភពលោក។

ឯកឧត្តម បញ្ជាក់បន្ថែមថា ទី៣- ហេតុនេះហើយ ដើម្បីការពារ កឹម សុខា ដែលជាតះឯកប្រព្រឹត្តបទល្មើសនិងជាសាក្សីរស់ បានដឹង បានធ្វើ និងបានប្រព្រឹត្តផ្ទាល់ ចាំបាច់រាជរ្ដ្ឋាភិបាល ត្រូវតែយក កឹម សុខា ទៅដាក់នៅទីទួលសុវត្ថិភាព កុំឲ្យត្រូវគេធ្វើឃាដបាន ក្នុងចេតនាបំបាត់សាក្សី និងភ័ស្តុតាង ។ ទី៤-  ហេតុនេះ មានតែរាជរដ្ឋាភិបាល ទេដែលមានចេតនាល្អ ចង់ថែរក្សាឲ្យកឹម  សុខា នៅរស់រានមានជីវិតវែងឆ្ងាយ តទៅមុខវែងឆ្ឆ្ងាយទៅមុខ ទៀតនោះ ។ និងទី៥- ប៉ុន្តែ បើក្នុងករណីណាមួយជាចៃដន្យ បើ កឹម សុខា ស្លាប់តាមការចង់បានរបស់ពួកមេក្លោងបដិវត្តន៏ព៌ណ នោះ រាជរដ្ឋាភិបាលមិនអាចឈរឱបដៃ មើលនោះទេ មានតែយកទៅបូជា ប្ញ បញ្ចុះតាមទំនៀមទម្លាប់ មិនអាចទុកឲ្យហើមស្អុយនាំរំខានដល់បរិស្ថាន និងអ្នករស់ដទៃទៀតបានទេ ។ អ្នកណារិះគន់រាជរដ្ឋាភិបាល មិនចង់ឲ្យបីជា ប្ញបញ្ចុះសពនោះ គឺអ្នកអត់សីលធ៌មក្នុងខ្លួន ចង់រក្សាសពទុកឲ្យស្អុយអាសោច ដាក់គេឯង ចង់បង្ករផលប៉ះពាល់ដល់បរិស្ថានយ៉ាងប្រាកដ ៕