សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

29121

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាជំនួយរបស់ប្រទេសជប៉ុន មានតម្លៃជាង១៤លានដុល្លារ

នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន នព្វស័ក ព.ស ២៥៦១ត្រូវនឹង ថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារថ្មី ចំនួន៣អគារ លើផ្ទៃដី ៣,៩២៤ ម៉ែត្រក្រឡា នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិកសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ មន្ទីរស្ថាប័នរដ្ឋ មន្រ្តីរាជការមន្ទីរសុខាភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សនិស្សិត ប្រជាពលរដ្ឋជាច្រើនរូបទៀត។

អគារទាំង៣ រួមមាន អគារទី១៖ មាន៥ជាន់ មានទំហំ១២ម៉ែត្រ គុណ ៨.៨ម៉ែត្រ, អគារទី២៖ មាន១ជាន់ ផ្ទាល់ដីទំហំ ៣៨ម៉ែត្រ គុណ១៥ម៉ែត្រ និងអគារទី៣ មាន២ជាន់ ទំហំ៧៨ម៉ែត្រ គុណ១៥ម៉ែត្រ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលជាជំនួយឥតសំណង របស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ចំណាយទឹកប្រាក់១៤លាន ៥៣ម៉ឺនដុល្លារអាមេរិក៕

 29126

 29129

 29123

 29124

 29127

 29128

 29119

 29120

 29122