ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ

29487

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
សហដឹកនាំនៃកិច្ចប្រជុំ រួមមាន ឯកឧត្តម Nguyen Van The រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម និងលោក Hideaki Iwasaki នាយកតំណាងប្រទេស ប្រចាំនៅប្រទេសថៃ នៃធនាគារអភិវឌ្ឍន៍ អាស៊ី និងចូលរួមដោយបណ្តារដ្ឋមន្រ្តីដឹកជញ្ជូន នៃមហាអនុតំបន់មេគង្គ និងតំណាងមកពីប្រទេស កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និងចិន។ កិច្ចប្រជុំត្រូវបានចូលរួមផងដែរដោយ ក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី និងតំណាងរដ្ឋាភិបាលអូស្រ្តាលី។

រដ្ឋមន្រ្តីបានសម្តែងការពេញចិត្ត និងបានប្រកាស ការបញ្ចប់ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ‘ការប្រមូលផលដំបូង’ នៃការអនុវត្តន៍កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ ដោយប្រទេសទាំងអស់នៃមហាអនុតំបន់មេគង្គ ដែលនឹងអនុញ្ញាតមានការអនុវត្តន៍ជាផ្លូវការ លិខិតអនុញ្ញាតដឹកជញ្ជូនផ្លូវគោកនៃមហាអនុតំបន់មេគង្គ និងលិខិតអនុញ្ញាតចូលបណ្តោះអាសន្ន សម្រាប់រថយន្តពាណិជ្ជកម្ម ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨។

រដ្ឋមន្រ្តីក៏បានសម្តែងសេចក្តីសោមនស្សរីករាយផងដែរ ចំពោះការបញ្ចប់ការចរចាពង្រីកពង្រីកបន្ថែម ផ្លូវរបៀង ផ្លូវ និងការឆ្លងកាត់ព្រំដែន ក្រោមពិធីសារ១ នៃកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ ហើយបានឯកភាពជាគោលការណ៍បញ្ជីកែសម្រួលនៃការពង្រីកបន្ថែម ផ្លូវរបៀង ផ្លូវ និងការឆ្លងកាត់ព្រំដែន ក្រោមពិធីសារ១ នៃកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ។
រដ្ឋមន្រ្តីបានអនុម័ត សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គលើកទី៦ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

On 15 March, 2018, H. E. Mr. SUN Chanthol, Senior Minister and Minister of Public Works and Transport of Cambodia participated in the Sixth Meeting of the Joint Committee for the Cross-Border Transport Facilitation Agreement (CBTA) in Hanoi, Viet Nam.

The Meeting was co-chaired by H.E. Mr. Nguyen Van The, Minister of Transport of Viet Nam and Mr. Hideaki Iwasaki, Country Director, Thailand Resident Mission, Asian Development Bank and attended by the Greater Mekong Subregion (GMS) Transport Ministers from Cambodia, Lao PDR, Myanmar, Thailand, Viet Nam, and China. The Meeting was also joined by staff of the Asian Development Bank and the representative from the Government of Australia.

The Ministers are pleased to announce completion of the signature of the Memorandum of Understanding of the ‘Early Harvest’ Implementation of the CBTA by all GMS counties, allowing the effective launch of GMS Road Transport Permits and Temporary Admission Documents (TDAs) for commercial vehicles starting on 1 June 2018.

The Ministers are also pleased to announce the successful completion of negotiations for the extension of corridors, routes and border crossings under CBTA Protocol 1 and agreed in principle the revised List of Corridors Routes and Border Crossings under CBTA Protocol 1.

The Ministers endorsed the Statement of the Sixth Meeting of the Joint Committee for the Cross-Border Transport Facilitation Agreement in Hanoi on 15 March 2018.

 29485

 29488

 29486

 29484