រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចុះត្រួតពិនិត្យការត្រៀមសម្ភោធសារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ

29878

សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។

ដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ការសម្ពោធប្រកបដោយភាពល្អប្រសើរ
នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជំនាញមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ចុះពិនិត្យដោយផ្ទាល់នូវការរៀបចំ និង ការដាក់តាំងបង្ហាញសមុច្ចយនានាក្នុងសារមន្ទីរ។

***សូមបញ្ជាក់ថា : សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុន សែន ព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ២៣គីឡូម៉ែត្រពីរមណីយដ្ឋានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក៕

Minister of Culture and Fine Arts Inspects The Eco-Global Museum Samdech Techo Hun Sen Preah Vihear

On Tuesday 04 Kert, Chaet, Nopsak 2561
20 March 2018
===================================
The Eco-Global Museum Samdech Techo Hun Sen Preah Vihear will be inaugurated by Samdech Techo Hun Sen, Prime Minister of Cambodia on 20 March 2018.

To guarantee of good process of ceremony, HE. Phoeurng Sackona, Minister of Culture and Fine Arts and also The President of APSARA National Authority directly inspected the preparation for exhibition at Eco-Global Museum Samdech Techo Hun Sen Preah Vihear.

*****NOTE*****
The Eco-Global Museum Samdech Techo Hun Sen Preah Vihear located at Toma Cheat Village, Sro Aem Commune, Jom Ksan District, Preah Vihear Province , 23 Km from Preah Vihear Temple.

 29889

 29892

 29890

 29891

 29886

 29887

 29888

 29882

 29883

 29881

 29880