ថ្ងៃសុក្រ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោកជំទាវ Laila Ahmed Bahaaeldin ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអារ៉ាប់អេហ្សីប ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែល លោកជំទាវ ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្សីប តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអារ៉ាប់អេហ្សីប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី លោកជំទាវ Laila Ahmed Bahaaeldin ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអារ៉ាប់អេហ្សីប
