ឯកឧត្តម កែវ រតនៈ ក្នុងវេទិកាថ្នាក់ដឹកនាំនិងយុវជនអគ្គិសនីកម្ពុជា។ ឯកឧត្តម ថ្លែងអំណរគុណដល់បុគ្គលិកអគ្គិសនីទាំងអស់ដែលបានខិតខំបំពេញការងារជូនជាតិនិងជម្រុញឲ្យបងប្អូនបន្តកែលំអរចំណុចខ្វះខាតជូនអង្គភាពនិងប្រជាជន ជាពិសេសក្នុងផ្នែកបម្រើសេវានិងផែនការបញ្ចុះថ្លៃអគ្គិសនីបន្ថែមនៅពេលខាងមុខនេះ ។ ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តឲ្យយុវជនអគ្គិសនីក្លាយជាតួឯកសម្រាប់អ្នកក្រីក្រ ។
ភាពជាអ្នកដឹកនាំគឺការកៀរគរការគាំទ្រដើម្បីធ្វើឲ្យប្រសើរនូវជីវភាពអ្នកក្រីក្រ និងការពារផលប្រយោជន៍ជនងាយរងគ្រោះ
