ម៉ែលប៊ន៖ ក្រុមការងារយុវជនCPP រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី


នាល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦ នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្ស ប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦) ដែលមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់សមាជិក សមាជិកា និងក្រុមការងារយុវជនប្រចាំនៅទីក្រុងម៉ែលប៊ន ប្រមាណជាង៧០០នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កុយ គួង ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព ប្រធាន ក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជន គណបក្ស ប្រជាជន កម្ពុជាប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំទីក្រុងម៉ែលប៊ន ព្រមទាំងអនុប្រធាន ប្រចាំប្រទេស និងប្រចាំតំបន់ជាច្រើនរូបផងដែរ ហើយកម្មវិធីនេះមានកិច្ចសហការរៀបចំ ដោយ លោក ឡាក់ រ៉ាវុធ ប្រធានក្រុមការងារយុវជន គណបក្សប្រជាជន កម្ពុជាប្រចាំទីក្រុង ម៉ែលប៊ន។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ និងជាការបង្ហាញ អោយយើងឃើញថា ប្រជាពលរដ្ឋនៅក្រៅប្រទេសនិយាយជារួម និយាយដោយឡែក ប្រជាពលរដ្ឋខ្មែរដែល កំពុងរស់នៅក្នុងទីក្រុង ម៉ែលប៊ន ប្រទេសអូស្ត្រាលី មានការគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងក្លៀវក្លា ដោយសារបងប្អូនប្រជាពលរដ្ឋបានមើលឃើញពីការ ពិតនៃការអភិវឌ្ឍន៏ប្រទេសជាតិមានការរីកចំរើនឥតឈប់ឈរ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកផងដែរថាក្នុងរយៈពេល៦៥ ឆ្នាំកន្លងមកនេះ ទោះបីត្រូវឆ្លងកាត់ការលំបាក និងបញ្ហា ស្មុគស្មាញជាច្រើនអនេកយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនជានិច្ច និងបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនក្នុង គ្រប់ដំណាក់កាលរួមមាន៖ ការឆ្លងកាត់ការតស៊ូប្រឆាំងនឹងរបបឤណានិគម សង្គ្រាមដែល បង្កឡើង ដោយរបប សាធារណរដ្ឋខ្មែររបស់ពួកលន់នល់ និងពួកបរទេសឈ្លានពានពីឆ្នាំ ១៩៧០ ដល់១៩៧៥ និងជាពិសេស គឺការតស៊ូរំដោះជាតិ និង ប្រជាជនពីទារុណកម្ម និងការ សម្លាប់រង្គាលយ៉ាងឃោរឃៅព្រៃផ្សៃបំផុតនៃរបបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល ៣ ឆ្នាំ ៨ខែ  ២០ថ្ងៃ ដែលបានបំផ្លិចបំផ្លាញប្រទេសជាតិខ្ទេចខ្ទី ឱ្យធ្លាក់ចុះដល់ចំណុចសូន្យ។ ក្នុងរយៈពេល៣៧ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូល នៅក្នុង ការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ជូនប្រជាជនតាមរយៈកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ និងបានបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរទាំងស្រុង ដោយគ្មានការ បង្ហូរឈាមតាមរយៈ “នយោបាយឈ្នះ-ឈ្នះ” ដែលបង្កើតបាននូវសន្តិភាពពេញលេញ និង ការឯកភាពជាតិឯកភាពទឹកដីទាំងស្រុង។ ព្រមជាមួយនេះគណបក្សប្រជាជន កម្ពុជាបាន ការពារយ៉ាងរឹងមាំនូវខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយ សហគមន៍អន្តរជាតិ និងបានចូលរួម យ៉ាង សកម្ម ដោយស្មើភាព និងស្មើសិទ្ធិក្នុងនាមជាប្រទេសជាតិមួយ ដែលមានឯករាជ្យ និង អធិបតេយ្យពិតប្រាកដ នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងបានប្រែក្លាយ ខ្លួនពីប្រទេសដែលទទួលយកទាហានមួកខៀវរបស់អង្គការសហប្រជាជាតិ មកជាប្រទេស ដែលបញ្ជូនកងកម្លាំងរបស់ខ្លួនឱ្យពាក់មួកខៀវ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសមួយចំនួនដែលជាចំណុចក្តៅនៅលើ សកលលោកវិញ។

Kim Santepheap 18-6-2016 (12)

Kim Santepheap 18-6-2016 (10)

Kim Santepheap 18-6-2016 (11)

Kim Santepheap 18-6-2016 (14)

Kim Santepheap 18-6-2016 (1)

Kim Santepheap 18-6-2016 (8)

Kim Santepheap 18-6-2016 (7)