ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សង្គមមួយដែលគ្មានសាសនា និងនាំសង្គមនោះច្របូកច្របល់


តាកែវ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា សង្គមមួយដែលគ្មានសាសនា និងធ្វើអោយសង្គម នោះច្របូកច្របល់ ប្រជាជនគ្មានក្ដីស្រលាញ់ ចំពោះគ្នា ជាពិសេសមាន ការកាប់សំលាប់គ្នាជាក់ជាពុំខាន ការថ្លែងបែបនេះធ្វើឡើង ខណៈដែលឯកឧត្តម បានអញ្ជើញចូលរួម បុណ្យចម្រីនព្រះជន្មស្រោចស្រព្វ ព្រះសុគន្ធវារី ដល់ព្រះមេគនរាជធានីភ្នំពេញ ឃឹម សន និងចូលរួមសម្ភោធ សមិទ្ធផលនានា នៅវត្តសំរោងរ័ត្ន ដែលស្ថិតនៅ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ នៅរសៀល ថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ ២០១៦ នេះ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីរបបខ្មែរក្រហមដឹកនាំប្រទេស ពួកគេបានលប់បំបាត់ជំនឿសាសនា លប់បំបាត់វត្តអារាម ដែលសម័យកាលនោះ បានធ្វើ អោយប្រជាពលរដ្ឋ រស់នៅគ្មានសេចក្ដីសុខ និងគ្មានសេចក្ដីស្រលាញ់ចំពោះគ្នា ការលប់ បំបាត់សាសនា របស់ពួកខ្មែរក្រហម បាននាំអោយសង្គមច្របូកច្របល់ និងមានការកាប់សំលាប់គ្នា យ៉ាងសាហាវឃោឃៅថែមទៀតផង។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ព្រះពុទ្ធសាសនា មានឥទ្ធិពល យ៉ាងខ្លាំងទៅលើសន្ដានចិត្ត របស់ ប្រជាពលរដ្ឋខ្មែរ និងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ព្រះពុទ្ធសាសនា តែងតែអប់រំប្រៀនប្រដៅមនុស្សអោយប្រព្រឹត្តល្អ ចេះស្រាលាញ់រាប់អានគ្នា កុំសាងអំពើបាបនិងកុំកាប់សំលាប់គ្នា និងត្រូវរក្សាសេចក្ដីសុខគ្នាអោយទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរតែងតែនាំយកឱវាទដ៏ល្អនេះ ទៅអប់រំកូនចៅរបស់ខ្លួន អោយប្រព្រឹត្ត តែអំពើល្អ។ ដូច្នោះបងប្អូនប្រជាពលរដ្ឋខ្មែរយើង ទាំងអស់ដែលរស់នៅក្នុងសង្គមបច្ចុប្បន្ន ត្រូវតែចូលរួមលើកតម្កើងព្រះពុទ្ធសាសនា និងថែរក្សាព្រះពុទ្ធសាសនា អោយនៅគង់វង្ស ជានិច្ចនិរន្ត៕

HUN MANET 18-6-2016 (6)

HUN MANET 2-6-2016 (9)

HUN MANET 18-6-2016 (11)

HUN MANET 18-6-2016 (9)

HUN MANET 18-6-2016 (10)

HUN MANET 18-6-2016 (7)

HUN MANET 18-6-2016 (4)

HUN MANET 18-6-2016 (13)

HUN MANET 18-6-2016 (15)

HUN MANET 18-6-2016 (16)