គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ ដាស់តឿនអ្នកបើកឡានកម្មករ


Draffic 22 06 16 2 copy

     គណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទៀតហើយ ចំពោះអ្នកបើកបររថយន្តដឹកកម្មករ ប៉ុន្តែរាល់សេចក្តីអំពាវនាវដែលគ្មានសុវត្ថិភាព នៅតែមានការដឹកលើសចំណុះ… ការបើកបរមិនគោរពច្បាប់… ការបើកបរស្រវឹង… ការបើកបរមិនគោរពអាទិភាពនៅតែបន្តមាន ដែលជួនកាលបានបង្កឱ្យមានការរងរបួស គ្រោះថ្នាក់ស្លាប់ និងរបួសដល់កម្មករ កម្មការីនីជាច្រើនទៀតផង ។

     សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានស្នើដល់អ្នកបើកករដឹកកម្មករ គប្បីប្រើប្រាស់រថយន្តដឹកអ្នកដំណើរតួរីស ឬបឺស ដែលជាប្រភេទរថយន្តមានកៅអី និងមានលក្ខណៈសុវត្ថិភាព ជាងប្រភេទយានយន្តដទៃទៀត ដែលគេឃើញបាននឹងកំពុងប្រើប្រាស់ដឹកកម្មកររោងចក្រនាពេលនេះ ។ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានហាមដាច់ខាត ការផ្ទុកមនុស្សនៅលើដំបូល… ស្នើកាត់បន្ថយឱ្យបានជាអតិបរមា ការដឹកជញ្ជូនកម្មករតាមរថយន្ត ដឹកទំនិញ ដោយឈរចង្អៀតលើសចំណុះ ឬតាមទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ដែលមានហានិភ័យខ្ពស់ ងាយកើតមានគ្រោះថ្នាក់ ។

     គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសថា អ្នកបើកបររថយន្តដឹកកម្មករ ត្រូវមានប័ណ្ណបើកបរ ព្រមទាំងរថយន្តទាំងអស់ត្រូវមានប័ណ្ណសម្គាល់យានយន្ត ផ្លាកលេខ និងវិញ្ញាបនប័ត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសដែលមានសុពលភាព… រថយន្តដឹកកម្មករនោះវិញ ត្រូវអនុវត្តវិធានការសុវត្ថិភាពដូចជា ត្រូវរៀបចំកៅអីអង្គុយឲ្យបានត្រឹមត្រូវ ហាមមិនឲ្យឈរជាដាច់ខាត… ត្រូវមានរនាំងដែកបាំងជុំវិញ និងមិនឲ្យដាក់ដៃចេញក្រៅ… មហាផ្ទុកលើសចំណុះ… ត្រូវធានាលក្ខណៈបច្ចេកទេសរថយន្តឲ្យមានសុវត្ថិភាព ពិសេសចំពោះកង់ ភ្លើង ហ្រ្វាំង ចង្កូត។ល។

     ត្រូវបើកបរដោយគោរពច្បាប់គ្រប់ពេលគ្រប់ទីកន្លែង ពិសេសត្រូវបើកបរគោរពល្បឿនកំណត់ គោរពសញ្ញាចរាចរណ៍ គោរពសិទ្ធិអាទិភាព ប្រកាន់ស្តាំ ធានាសុវត្ថិភាពក្នុងការជែង ការបត់ ការឈប់ និងការចត មិនបើកបរក្នុងស្ថានភាពស្រវឹង។ល។ នៅតាមគោលដៅរោងចក្រ សហគ្រាល អ្នកបើកបររថយន្តដឹកកម្មករ កម្មការិនី ត្រូវឈប់ ឬចតធានាឲ្យមានសណ្តាប់ធ្នាប់ និងមិនមានការកកស្ទះចរាចរណ៍ ។

Draffic 22 06 16 3 copy