ព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ ២០១៨នេះ លោកម៉ននី បណ្ឌិត អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានដឹកនាំសហការី និងក្រុមការងារបរិស្ថាន ដោយមានការសហការពីតំណាងមន្ទីរបរិស្ថាន មន្ទីរសេដ្ឋកិច្ច ដើម្បីចុះពិនិត្យមើលទីតាំងកំពុងស្តារលូ នៅចំនុចជុំវិញសួនច្បារសម្តេចជា ស៊ីម ដែលជាកន្លែងដែលត្រូវរៀបចំទទួលសង្រ្កាន្តព្រៃវែងនាពេលដ៏ខ្លីខាងមុខនេះ ។
ការស្តារលូនេះ គឺជាគំរោងអទិភាព របស់រដ្ឋបាលក្រុង ក្រោមការយកចិត្តទុករបស់លោក ម៉ននី បណ្ឌិត អភិបាលក្រុងថ្មីនេះ។ គួររំលឹកផងដែរថា នេះជាលើកទី១ហើយ ក្នុងការស្តារ និងរៀបចំប្រពន្ឋ័លូនេះអោយដំណើរការល្អឡើងវិញ បន្ទាប់ពីមានការកក់ស្ទះ នៅពេលមានភ្លៀងខ្លាំងម្តងៗ ។