CPP ប្រាប់ CNRP កុំឲ្យសង្ឃឹមទុកជាមុន ក្នុងការបោះឆ្នោត ឃុំ-សង្កាត់


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP ) ឯកឧត្តម សុខ ឥសាន បានថ្លែងថា គណបក្ស សង្គ្រោះជាតិ (CNRP)  កុំអាលមានក្តីសង្ឃឹមទុកជាមុន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ខាងមុខ ដែលបានរំពឹងទុកថា  ឈ្នះឆ្នោតចំនួន៨៤ឃុំ នៅមណ្ឌលព្រៃវែង។
ឯកឧត្តម សុខ ឥសាន ថា “យើងចាំមើលលទ្ធផលបោះឆ្នោត ទៅយ៉ាងម៉េចវិញ  ព្រោះយើងមិនអាចទាយទុកមុនបានទេ  ព្រោះគណបក្សប្រជាជន ក៏កំពុងខិតខំបង្កើតស្នាដៃ ជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែរ ។ ហើយគណបក្សសង្គ្រោះជាតិ ក៏ខំឃោសនាដែរ ហ្នឹងជារឿងរបស់គាត់ មិនអាចទាន់ឲ្យមានជំនឿថាចេះចុះបានទេ ព្រោះអាស្រ័យទៅលើឆន្ទៈរបស់ប្រជាពលរដ្ឋ”។
ឯកឧត្តមបន្ដថា មន្រ្តីជាន់ខ្ពស់រំពឹងទុក នៅមណ្ឌលព្រៃវែង ឈ្នះឆ្នោតចំនួន៨៤ឃុំ-សង្កាត់ ក្នុងចំណោមឃុំ សង្កាត់ចំនួន ១១៦ឃុំ ស្មើ៦០% ប៉ុន្តែប្រធាន CNRP វិញ ឯកឧត្តម សម រង្ស៊ី បានបង្ហាញការជឿជាក់ថា នឹងឈ្នះឆ្នោត ឃុំ-សង្កាត់ ទាំងមូលក្នុងខេត្តព្រៃវែងតែម្តង ដូច្នេះអ្នកនយោបាយកុំចេះតែជឿ នេះជាការទស្សន៍ទាយរបស់បក្សប្រឆាំងទេ។