ឯកឧត្តម សុខ ឥសាន៖ ស្ថានភាពកម្ពុជាបច្ចុប្បន្នមិនមានគ្រោះថ្នាក់ ដល់ថ្នាក់បរទេសមកខ្វាយខ្វល់នោះទេ


ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានពន្យល់ថា តាមស្ថានការណ៍ជាក់ស្ដែងគឺកម្ពុជាបច្ចុប្បន្ន មិនមានភាពអាក្រក់ ឬគ្រោះថ្នាក់អ្វីទេ ។ លោកមិនជឿថា សហគមន៍អន្តរជាតិខ្វល់ខ្វាយពីកម្ពុជាច្រើនឡើយ។
ឯកឧត្តម សុខ ឥសាន្ដ បានធ្វើការឆ្លើយតបនឹងការលើកនូវមតិមួយចំនួន ដែលបានលើកឡើងថា បរទេសមានក្តីបារម្ភ និងមានខ្វល់ខ្វាយពីកម្ពុជា ថា ប្រទេសកម្ពុជា ជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព ច្បាប់ជាច្បាប់កម្ពុជា មិនអាចបរទេសណាមកចង្អុលបង្ហាញដឹកដៃបង្ខិបង្ខំយើង អីបានទេ ។