មនុស្ស ១៥លាននាក់ ប្រើទូរស័ព្ទដៃជាង ២០លានគ្រឿង នៅកម្ពុជា


Mobile 24 06 16 2 copy

     កម្ពុជាដែលមានប្រជាជនប្រមាណ ១៥លាននាក់ មានការប្រើទូរស័ព្ទរហូតចំនួន ២០លាន ៨សែន និងមានអ្នកប្រើ Internet ចំនួនជាង ៦លាន ៧សែននាក់ ផងដែរ ។ ចំនួនប្រើទូរស័ព្ទដៃលើសពីចំនួនប្រជាជនសរុបទូទាំងប្រទេសនេះ បានបង្ហាញតាមរយៈរបាយការណ៍ទិន្នន័យពីក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍គិតត្រឹមឆ្នាំ ២០១៥ ។

     ការកើនឡើងនៃចំនួនប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជានេះ ត្រូវមជ្ឈដ្ឋានអ្នកតាមដានស្ថានការណ៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា គឺដោយសារក្នុងមនុស្សម្នាក់ៗ យ៉ាងហោចណាស់ បានសម្រេចចិត្តប្រើប្រាស់សេវាទូរស័ព្ទចំនួន២ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងហៅចេញទៅប្រព័ន្ធដូចគ្នា ខណៈការទំនាក់ទំនងហៅចេញឆ្លងប្រព័ន្ធ មានការលំបាក និងមានតម្លៃសេវាខ្ពស់ជាងប្រព័ន្ធដូចគ្នា ។