អភិបាលក្រុងព្រៃវែង បានដឹកនាំលោកប្រធានការិយាល័យសាធារណកាក្រុង លោកចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ក្នុងសង្កាត់កំពង់លាវ ចុះពិនិត្យទីតាំងផ្លូវដែលត្រូវចាក់កៅស៊ូ

31744

លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង នារសៀលថ្ងៃទី៣០ ខែមិនា នេះបានដឹកនាំលោកប្រធានការិយាល័យសាធារណកាក្រុង លោកចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ ក្នុងសង្កាត់កំពង់លាវ ចុះពិនិត្យទីតាំងផ្លូវដែលត្រូវចាក់កៅស៊ូ នៅចំនុចជិតសួនច្បារសម្តេច ជា ស៊ីម ស្ថិតក្នុងសង្កាត់កំពងលាវ ក្រុងព្រៃវែង ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវនៅទីតាំងនោះ លោកអភិបាលបានស្នើសុំអោយក្រុមហ៊ុនយកចិត្តទុកដាក់ពីគុណភាពផ្លូវដោយត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសនៃការកសាងផ្លូវ ដើម្បីប្រើប្រាស់បានយូរអង្វែងតទៅ ។

ឆ្លៀតពេលជាមួយគ្នានេះដែរ លោកម៉ននី បណ្ឌិត បានបន្តចុះពិនិត្យទីតាំង សាងសង់ចម្លាក់អក្សរព្រៃវែង ដែលកំពុងកសាងឡើង បានប្រហែលជា៥០% នៅកណ្តាលសួនច្បារសម្តេចជា ស៊ីម ដែលជាបេះដូងនៃក្រុងព្រៃវែង ដែលសមិទ្ឋិផលទាំងនេះ កើតឡើងក្រោមការផ្តួចផ្តើមគំនិតពីឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង ក្រោមការឧបត្ថម្ភពីឯកឧត្តម បណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអគ្គនាយកប៊ែល ធី ក្រុប ដើម្បីទុកជាសមិទ្ឋផលបន្ត ដល់អ្នកជំនាន់ក្រោយបន្តទៀត ។

 31749

 31748

 31747

 31745

 31746