នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ នេះ វគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា បានមកដល់វិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដែលត្រូវបានប្រារព្ធឡើងអធិបតីភាពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនក្នុងចំណោមយុវជន ដើម្បីបណ្ដុះធនធានមនុស្សប្រកបដោយគុណភាព អាចចូលរួមចំណែកកសាងសង្គមមួយប្រកបដោយភាពរីកចម្រើន ។
វគ្គផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់ នៅតាមគ្រឹះស្ថានសិក្សា
