ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម William. A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

31836

ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ​ អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម William. A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ អំពីវិស័យការងារ និងទីផ្សារពលកម្មនៅកម្ពុជា។ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនិងក្រុមការងារ បានអញ្ជើញទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចូលរួមសិក្ខាសាលា “Boot Camp” ដែលសហការរៀបចំឡើងដោយ (NEA) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCham) ដោយមានការចូលរួមពីដៃគូពីវិស័យឯកជន និងសិស្សនិស្សិតជាច្រើន ក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សនិស្សិតដើម្បីទទួលបានការប្រឹក្សាអាជីព ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាដោយផ្ទាល់ពីក្រុមហ៊ុនជាសមាជិករបស់ AmCham ។

 31844

 31840

 31845

 31843

 31838

 31842

 31834

 31835