ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រលប់ថ្ងៃទី១៧ មីនា នេះ បានមានប្រសាសន៍ថា ការធ្វើបាតុកម្មប្រឆាំង នឹងជាតិសាសន៍ ឯងហ្នឹងហើយ ដែលធ្វើឲ្យអាប់ឱនជាតិសាសន៏ខ្មែរនោះ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា សម្តេចតេជោ ជាតំណាងប្រជាជាតិកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅអូស្ត្រាលី ក្នុងនាមជាមេដឹកនាំប្រទេសកម្ពុជា ដែលជារដ្ឋឯករាជ្យ និងអធិបតេយ្យ ។ ដូច្នេះ ការធ្វើបាតុកម្មប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន មានន័យប្រឆាំងនឹងប្រទេសជាតិខ្លួនឯង និងប្រជាជនកម្ពុជា ទូទាំងប្រទេស ។
បើតាម ឯកឧត្តម សុខ ឥសាន ការធ្វើបាតុកម្មប្រឆាំង នឹងជាតិសាសន៏ឯងហ្នឹងហើយ ដែលធ្វើឲ្យអាប់ឱនជាតិសាសន៏ខ្មែរនោះ ។ ហេតុនេះ អ្នកដែលធ្វើឲ្យ អាប់ឱនជាតិសាសន៍ឯង គឺជាមនុស្សប្ញ ជាអ្វី ? នោះគឺជាតិរច្ឆាន ពេញលក្ខណៈតែម្តង ៕