សមេ្ដចតេជោ ហ៊ុន សែន ទទួលបង់ប្រាក់ពិន័យចរាចរណ៍


[fusion_builder_container hundred_percent=”yes” overflow=”visible”][fusion_builder_row][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][fusion_text]

HS Fine 24 06 16 2

     សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញទៅកាន់ប៉ុស្ដិ៍នគរបាលចតុមុខនៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ ដើម្បីបង់ការផាកពិន័យចំពោះកំហុសជិះម៉ូតូ មិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិលខេត្តកោះកុង។

     សមេ្ដចតេជោនាយករដ្ឋមន្រ្ដី បានទទួលរងការផាកពិន័យដោយនគរបាលចរាចណ៍ខេត្ដកោះកុង កាលពីសប្ដាហ៍មុន គ្រាដែលសមេ្ដចតេជោជិះម៉ូតូជាមួយបុរសម្នាក់ ឈ្មោះ សេន ឌី មិនមានពាក់មួកសុវត្ថិភាព។ លោក សេន ឌី ត្រូវបាននគរបាលផាកពិន័យហើយ នៅខេត្តកោះកុង ប៉ុនែ្តសមេ្ដចតេជោត្រូវបាននគរបាលចរាចណ៍ ស្រុកស្រែអំបិល បានសរសេរវិភ័យប័ត្រផាកពិន័យបង់ប្រាក់នៅរាជធានីភ្នំពេញ តម្លៃ ១ម៉ឺន៥ពាន់រៀល

     ក្នុងទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមេ្ដចបានដឹងជាមុនហើយថា បើទោះបីសម្ដេចសុំអភ័យទោសជាសាធារណៈហើយក៏ដោយ ក៏នគរបាលនៅតែផាកពិន័យសម្ដេចជាដដែល ព្រោះសម្ដេចបានសាងនូវកំហុសរួចទៅហើយ ។ សម្ដេចបញ្ជាក់ទៀតថា ម្យ៉ាងទៀត អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀត គឺគ្មានមាត្រាណាមួយផ្ដល់សិទ្ធិឲ្យសមាជិកសភា ឬនាយករដ្ឋមន្រ្ដីរួចផុតពីការផាកពិន័យ ដោយនគរបាលចរាចណ៍នោះដែរ នៅពេលដែលបំពានច្បាប់ទាំងមិនពាក់មួកសុវត្តិភាព និងទាំងទោចក្រយានយន្តគ្មានផ្លាកលេខផងដែរ ។

     សមេ្ដចនាយករដ្ឋមន្ត្រីបញ្ជាក់ថា សមេ្ដចទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ ដើម្បីសម្រាលនូវការលំបាករបស់គាត់ និងទុកលទ្ធភាពឲ្យគាត់ទៅធ្វើផ្លាកលេខ ។

     ទោះបីជាបានរងការផាកពិន័យ សមេ្ដចតេជោបានកោតសសើរដល់នគរបាលស្រុកស្រែអំបិលខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្រ្ដីផង។ សមេ្ដចបានអំពាវនាវដល់អ្នកគាំទ្រសមេ្ដចទាំងអស់ កុំថ្នាំងថ្នាក់ជាមួយនគរបាលដែលផាកពិន័យសមេ្ដច តែផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តច្បាប់ ។

HS Fine 24 06 16 3

HS Fine 24 06 16 4

HS Fine 24 06 16 5

សូមទស្សនាប្រសាសន៍របស់សម្តេច
[/fusion_text][/fusion_builder_column][fusion_builder_column type=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none”][youtube id=”https://www.youtube.com/watch?v=BhC-Jljrf-o” width=”700″ height=”350″ autoplay=”no” api_params=”” class=””][/youtube][/fusion_builder_column][/fusion_builder_row][/fusion_builder_container]