លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ជុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធិផល នានាក្នុងវត្តច្រករំដួល


ព្រឹកថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ ខ្ពង់ខ្ពស់សម្តចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុង ពិធីបញ្ជុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធិផលនានាក្នុងវត្តច្រករំដួល ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកជំទាវបានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និង ការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ។ ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចបានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនាទើបមានលេចចេញជា ព្រះវិហារដ៏ស្រស់ស្អាតនៅក្នុងវត្តច្រករំដួល ក្រោមគំនិតផ្តួចផ្តើមរបស់ ព្រះតេជគុណជាច្រើនអង្គ រួមជាមួយ ព្រះតេជគុណ កី ឆុន ចៅអធិការវត្តច្រករំដួល ឯកឧត្តម និងលោកជំទាវ គឺជាពុទ្ធសាសនុបត្ថម្ភដ៏ថ្លៃថ្លាបានចំណាយ ថវិកាផ្ទាល់ខ្លួន និងបានកៀគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងព្រះពុទ្ធសាសនារបស់ ឯកឧត្តម លោកជំទាវ ឧកញ្ញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្តទាំងក្នុង និងក្រៅប្រទេស ក្នុងការកសាងសមិទ្ធផលនានានៅក្នុងវត្តច្រករំដួលនាពេលនេះ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានអំពាវនាវថា ៖

ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់ រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។

ទី៤. មិនត្រូវជឿតាមការញោះញ៉ុងរបស់ជនអគិតមួយមួយដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រទេស។

ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តី ប្រកាសរបស់គណៈកម្មការជាតិរៀបចំ ការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសម្ថតភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។

Her.H.E. Men Sam An Presides Over the Inauguration Ceremony in Chrok Rumdoul Pagoda

Sunday Morning 01 Roch, Chaet, Samrithsak 2561
01 April 2018
=============================

Her.H.E. Men Sam An, Deputy Minister of National-Assembly and Senate Relations and Inspection and high representative of Samdech Kralahom Sar Kheng presided over the Inauguration Ceremony of Achievements in Chrok Rumdoul Pagoda located in Tropaen Smach Village, On Doung Trobaek Commune, Romeas Haek District, Prey Veng Province.

On that occasion, Her.H.E. also appealed for :

1. Peacekeeping and development and to jointly proctect the achievements of the Royal Government which have been provided for future generations.

2. Civil servants at all levels must perform and provide a better public services to the local people.

3. Together to protect public security and order, to implement the policies of the Royal Government on safe villages and communes to avoid drug abuse and gangsters.

4. Do not believe in a group of people who always hinders the government to develop the country.

5. Everyone must check your on the list of NEC to participate in the upcoming election, which will take place on July 29, 2018, and vote for the CPP, the only which stay together with People in both Peaceful and Difficulty situations.

 31994

 31993

 31996

 31989

 31987

 31985

 31991

 31981

 31980

 31983

 31978