លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារការិយាល័យទី៤ កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១


ព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារការិយាល័យទី៤ កងពលតូចទ័ពពិសេស ឆ័ត្រយោង៩១១ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏ ពាំនាំការផ្ដាំផ្ញើរ សួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ​នៃព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់អង្គពិធីទាំងមូលផងដែរ។ លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកប ដោយកត្តិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន បាន ធ្វីឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដោយបានអនុវត្តនូវនយោបាយឈ្នះ ឈ្នះ ដោយគោរពតាមទៅតាម អភិក្រមទាំង ៤ ដែល ជាសសរស្តម្ភគឺ មនុស្ស ផ្លូវ ទឹក ភ្លើង ។

លោកជំទាវក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ផានអ៊ីម៉ិច ដែលមានលោកជំទាវ ស៊ុយ សុផាន ជាប្រធាន និង ឯកឧត្តម​ តាំង គឹមថុង ​ដែល​បាន ចូលរួមបរិច្ចាក​ធន​ធាន​មានទាំង​សម្ភារៈ និង​ថវិកា​ជា ច្រើន ដើម្បី​រួមចំណែកជួយ​គាំទ្រ​ និង​លើក​ទឹកចិត្ដដល់ កង​កម្លាំង​​​ប្រដាប់​​​​អាវុធ ដ៏​​អង់​​អាច​​ក្លាហាន ជាពិសេស កងពលតូចទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១ ដែលមាន ឯកឧត្តម ឧត្តមសេនីយឯក ចាប ភក្តី ជា​មេបញ្ជាការ ឱ្យ​បំពេញ​ភារកិច្ច​ដ៏​​ឧត្តុង្គ​ឧត្តម​​ការពារ​បូរណភាពទឹក​ដី និង​កាន់តែ​មាន​​កម្លាំងចិត្ត និង​ភាពកក់ក្ដៅ​ថែម​ទៀត។

លោកជំទាវក៏បានផ្តាំផ្ញើរជូនអង្គភាព កងពល​តូចទ័ព​​ពិសេស​​ឆ័ត្រ​យោង​៩១១ ដូចតទៅ ៖
១-ត្រូវចូលរួមថែរក្សាខឿនការពារជាតិឲ្យបាន រឹងមាំ ដល់កិច្ចការពារ​បូរណភាព​ទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខដុមរមនានៃ​សង្គម​ជាតិ តាមរយៈ ការចូលរួម ការបង្កើននូវភាពជិតស្និទ្ធ និង បានដឹង​សុខ​ទុក្ខគ្នា​ទៅ​វិញ​ទៅមករវាង រាជរដ្ឋាភិបាល វិស័យឯកជន និង​វរៈសេនា​តូច​ឈរជើង ។
២-សូមពង្រឹងស្មារតីជឿរជាក់លើការដឹកនាំ របស់ រាជរដ្ឋាភិបាល​ និង​ការ​ពារ​សមិទ្ធផលនានា ដែលចេញពី ការបោះឆ្នោតសកល​ ជាពិសេស​ត្រូវ​ការពា​ររ​ដ្ឋធម្មនុញ្ញ មិនឲ្យពួកអមិត្ត និងប្រឆាំងមានឱកាស ផ្តួលរំលំ រាជរដ្ឋាភិបាល​តាមមធ្យោបាយ​ណាមួយ​បានជា ដាច់ខាត។
៣-ត្រូវបន្តប្រពៃណីតស៊ូ និងស្មារតីស្នេហាជាតិ មាតុភូមិ ហ៊ាន​ធ្វើ​ពលីកម្ម និងលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហហេតុជាតិ មាតុភូមិ និង​ប្រជាជន និង​ចេះរួមសាមគ្គីគ្នា និងស្រឡាញ់រាប់អានគ្នា ជាធ្លុងមួយ។
៤.ត្រូវការពារបូរណភាពទឹកដីឲ្យបានដាច់ខាត មិនឲ្យខ្មាំងសត្រូវឈ្លាន ពានទឹកដីបានសូម្បីតែមួយ ចំអាម តែមិនត្រូវឈ្លានពាន​ប្រទេសជិតខាង​ឡើយ និង​ត្រូវបង្កើនស្មារតីសាមគ្គីភាពក្នុងនាមជាប្រទេសជិតខាងល្អ។
៥-សូមខិតខំបង្កើនសមត្ថភាពការងារជំនាញ តាមរយៈហ្វឹកហាត់ ជា​ប្រចាំ និងប្រកាន់​ខ្ជាប់​នូវ​វិន័យ របស់​​កងទ័ព រក្សាសីលធម៌ ស្អាតស្អំ និងកិត្តិយស​ថ្លៃថ្នូ សក្តិសម​ជា​កង​ទ័ព​ជាតិបំរើប្រជាជន។

 32074

 32075

 32076

 32077

 32088

 32090

 32084

 32083

 32081

 32082

 32080

 32079

 32078

 32086

 32085