សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ២,៨៦០ នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ


នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាសរុបចំនួន ២,៨៦០នាក់ ក្នុងនោះក៏មាន និស្សិតទទួលអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៣០នាក់ ផងដែរ ដែលពិធីធ្វើឡើង នៅមជ្ឍមណ្ឌលកោះពេជ្រ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាកិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាដែលទទួលបានជោគជ័យក្នុងការសិក្សារួមមានបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានវ៉ាន់ដាដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដែលកន្លងមកបានបណ្តុះបណ្តាលនិស្សិតបានប្រមាណជាង ២ម៉ឺននាក់រួចទៅហើយ។

ការអភិវឌ្ឍរីកចម្រើននៃវិស័យអប់រំនាពេលបច្ចុប្បន្ននេះគឺដោយសារតែយើងបានខិតខំប្រឹងប្រែងទាំងអស់គ្នា ជាពិសេស ពេលដែលយើងបានរួមគ្នាថែរក្សាសន្តិភាពដែលបានធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាពក្នុងការជំរុញវិស័យផ្សេងៗឲ្យរីកចម្រើនទន្ទឹមគ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមាន ប្រសាស៍បញ្ជាក់ថា សមត្ថភាពចំណេះដឹងពិតប្រាកដគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ ក្នុងការស្វែងរកការងារល្អធ្វើ។ បើគ្រាន់តែយើងមានបរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ក៏ដោយ ប៉ុន្តែបើយើងមិនមានចំណេះដឹង និងជំនាញពិតប្រាកដនោះទេ គឺយើងមិនអាចស្វែងរកការងារល្អៗបានឡើយ ដូច្នេះទាមទាឲ្យយើងមានចំណេះដឹងនិងចំណេះធ្វើពិតប្រាកដ។

សម្តេចតេជោនាករដ្ឋមន្ត្រី បានអរគុណដល់វិទ្យាស្ថានវ៉ាន់ដាដែលបានផ្តល់អាហារូបករណ៍ដល់ សម្តេចផ្ទាល់សម្រាប់ផ្តល់ឲ្យនិស្សិតក្រីក្រមួយចំនួនមានឱកាសបន្តការសិក្សា។ នៅថ្ងៃនេះក៏មាននិស្សិតទទួលអាហារូបករណ៍របស់ សម្តេចចំនួន ៣០នាក់មកទទួលសញ្ញាបត្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យថ្មីៗជាបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដាព្រមទាំងបានថតរូបអនុស្សាវរីយ៍ ជាមួយនិស្សិតប្រកប ដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ឋស្នាលក្រៃលែង៕

Samdech Hun Sen Presides over a Graduation Ceremony for 2,860 Students from Vanda Institute

3 Roch, Chaet, Nopsak 2561
03 March 2018
==========================

Samdech Techo Hun Sen, Prime Minister of Cambodia, Presided over the Graduation Ceremony for 2,860 Students from Vanda Institute including 30 scholars of Samdech Techo Hun Sen and Samdech Kittipritbandit. The ceremony was held at the Diamond Island Convention Center.

Prime Minister Samdech Techo Hun Sen is delighted to hand over a certificate to the Vanda Institute students including Bachelor’s Degree, Master’s degree. Samdech Techo Prime Minister highly appreciated the Vanda Institute that has contributed significantly to the training of human resources in Cambodia, which has already trained more than 20,000 students.

The progress of the education sector today is due to our dedication, especially when we jointly maintain peace, which has made Cambodia capable of promoting various sectors to grow together. Samdech Akka Moha Sena Padei Techo Prime Minister has streesed that the real ability of knowledge is essential for each person to find a good job. If we only have a bachelor’s or master’s degree, but if we do not have the true knowledge and skills we can not find good jobs, so we need to have true knowledge and skills.

SPM also thanked the Vanda Institute for giving scholarships to Samdech Techo Hun Sen for providing some poor students with opportunities to continue their education. Today, there are also 30 scholars who have received scholarships from Samdech Techo.

Samdech Techo highly admired and congratulate graduates who has study hard and success at this time. Samdech Techo wish the winners of many successes.

 32131

 32141

 32139

 32135

 32134

 32133

 32129

 32137

 32138

 32128

 32143

 32127

 32125

 32123

 32130

 32140

 32136

 32142