ពិធី​ប្រគល់​សម្ភារៈ​បរិក្ខារ​កុំព្យូទ័រ ដល់​មជ្ឈមណ្ឌល​យុវជន ​ខេត្ត​កំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ​​សម្ភារៈ​បរិក្ខារ​ ដែល​មាន​ដូច​ជា​កុំព្យូទ័រ​ចំនួន​១៥​គ្រឿង និង​ម៉ាស៊ីន​បោះពុម្ព​ចំនួន​​០២​គ្រឿង ត្រូវ​បាន​ប្រគល់​ដល់​មជ្ឈមណ្ឌល​យុវជន ​ខេត្ត​កំពង់ឆ្នាំង​ ក្នុង​បំណង​ជួយ​សម្រួល​ដល់​ការងារ ព្រម​ទាំង​​ដើម្បី​បញ្ជ្រាប​​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​​​​កំពុង​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​នៅ​ក្នុង​វិស័យ​អប់រំ​ យុវជន និង​កីឡា។

ពិធី​ប្រគល់​សម្ភារៈ​បរិក្ខារ​កុំព្យូទ័រ​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតី​ភាព ឯក​ឧត្ដម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ចន្ទ ០២រោច ខែចេត្រ ឆ្នាំ​រកា នព្វស័ក ព.ស២៥៦១​ នៅ​មជ្ឈមណ្ឌល​យុវជន ​ខេត្ត​កំពង់ឆ្នាំង៕

 32147

 32145

 32144

 32146