មន្ត្រីបច្ចេកទេសគម្រោងស្តារព្រែកនាំដីល្បាប់នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដោយលោក សែម សំណាង ប្រធានគ្រប់គ្រងគម្រោង និងមានការចូលរួមពីមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ បានបន្តចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារស្តារព្រែកនាំដីល្បាប់ នៅកញ្ចប់កិច្ចសន្យាលេខ៧ ដោយមានចំនួន ៦ ព្រែក គឺព្រែកខ្វៀក ព្រែកជ្រុង រមាស ព្រែកជីក០៩ ព្រែកហង់ ព្រែកត្រពាំងជ្រៃ ព្រែកហម ប្រឡាយ១៥ និងព្រែកដើមគរ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ។