រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាថ្ងៃទី៨មេសា

32683

ភ្នំពេញ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេស នៃប្រទេសជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៨ ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកម្ពុជា និងជប៉ុន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៦ មេសានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច នៅប្រទេសកម្ពុជា លោកតារ៉ូ កូណូ នឹងអញ្ជើញចូលជួប សម្ដែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគី ជាមួយលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទាន របស់រដ្ឋាភិបាលជប៉ុន មកកាន់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖
១- ហិរញ្ញប្បទានឥតសំណងជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (¥៥០០,០០០,០០០) សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា
២- ឥណទានសម្បទានជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៩.២១៦ លានយ៉េន (¥៩,២១៦,០០០,០០០) សម្រាប់អនុវត្តគម្រោង ពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី នៅរាជធានីភ្នំពេញ ជំហានទី២។

គួរឲ្យកត់សម្គាល់ថា ឆ្នាំ២០១៨ គឺជាខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងជប៉ុន៕

A Japanese Minister of Foreign Affairs Will Pay an Official Visit to Cambodia on 08 April

======================

Mr. Taro Kono, Minister of Foreign Affairs of Japan will pay an official visit to Kingdom of Cambodia on 08 March 2018 for the purpose of Strengthening the Bilateral Friendship between Cambodia and Japan.

According to the Announcement of Ministry of Foreign Affairs on 06 April 2018 has informed that during his Offical Visit to Cambodia, Mr Taro Kono will pay a courtesy visit to Samdech Techo Hun Sen, Prime Minister of Kingdom of Cambodia and hold talk with H.E. Prak Sokhorn, Senior Minister of Foreign Affairs and International Cooperation.

H.E.Prak Sokhorn and Mr. Tro Kono will sign a letter of budget providing by the Government of Japan’s assistance to the Royal Government of Cambodia as follows:
1.The Grant aid with amount of ¥500,000,000 for Economic and Social Development Project in Cambodia.
2.The Loan with amount of ¥9,216,000,000 for the 2nd stage of Expand electricity transmission lines in Phnom Penh City .

2018 is the year of 60th anniversary of the establishment of diplomatic relations between Cambodia and Japan.

 32683