កម្ពុជា-ឡាវ បានបង្ហាញនូវជំហររួមគ្នាក្នុងការលើកកម្ពស់កិច្ច សហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ


កម្ពុជា-ឡាវ បានបង្ហាញនូវជំហររួមគ្នា ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងការទូតទ្វេភាគី ឱ្យកាន់តែប្រសើរថែមទៀត។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ថោង លូន ស៊ីស៊ូលីដ នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។ ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានបញ្ជាក់ថា ឯកឧត្តមថោង លូន ស៊ីស៊ូលីដ បានលើកឡើងថា ក្នុងនាមរដ្ឋា ភិបាលឡាវ ឯកឧត្តមនឹងជំរុញឱ្យការ ផ្លាស់ប្តូរទស្សន កិច្ចរវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ ដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញ ទៅមកលើការងារកសាងច្បាប់ និងបទបញ្ញត្តិផ្សេងៗ ទុកជាលិខិតបទដ្ឋានគតិយុត្តិ ដើម្បីជាប្រយោជន៍ សម្រាប់ការពារ និងបម្រើដល់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថា កម្ពុជាជាប្រទេសទី១ ដែលឯកឧត្តម ជ្រើសរើសមកទស្សនកិច្ចបន្ទាប់ពីបាន ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីរបស់ឡាវ ហើយនឹង ប្តេជ្ញាបន្ត កិច្ចសហប្រតិបត្តិការជា មួយកម្ពុជាលើ
វិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងបញ្ហាបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរឱ្យបានឆាប់ចប់ ដើម្បីកសាងព្រំដែនសន្តិភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានសន្យាថានឹងគោរពនូវកិច្ចព្រមព្រាងទាំង ឡាយណា ដែលបានចុះហត្ថលេខារួចមកហើយរួមជាមួយយន្តការផ្សេងៗទៀត ដើម្បីគាំទ្រជុំរុញកិច្ច សហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ ពិសេស ការរីកចម្រើនរបស់ឡាវ នាពេល បច្ចុប្បន្ន។ សម្តេចបន្តថា ដំណើរទស្សនកិច្ចនេះ គឺឆ្លុះបញ្ចាំងពីការគោរព និងការយកចិត្តទុកដាក់មក រវាងកម្ពុជា និងឡាវ ក្នុងនាមប្រទេសជិតខាងល្អ។
សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពជាមួយភាគីឡាវលើការបន្តការពិភាក្សាលើបញ្ហា ដែលនៅសេសសល់ដូចជាការពន្លឿនការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ដើម្បីកសាងព្រំដែន សន្តិភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

Heng  Samrin 29-6-2016 (3)

Heng  Samrin 29-6-2016 (2)