ខេត្តបាត់ដំបង ៖ព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានរៀបចំអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក វង្ស សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស និងជាជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងមានវត្តមានចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅសាលមហោស្រព ស្ទឹងសង្កែ ក្រុងបាត់ដំបង ។