ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ” ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ” នឹងឈានចូលមកដល់នាពេលឆាប់ៗនេះ នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដោយ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននាំយកនូវ ទេយ្យវត្ថុ បច្ច័យ គ្រឿងឧបភោគបរិភោគ ទៅប្រគេន សម្តេចព្រះឧត្តមវ័ង្សា មួង រ៉ា សម្តេចព្រះកិត្តិយស និងជាព្រះគ្រូចៅអធិការ និងព្រះសង្ឃគង់នៅវត្តមុនីប្រសិទ្ធិវង្ស និងប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញក្ខ័ន្ធ សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងបុព្វការីជនទាំងអស់ ដែលបានធ្វើមរណកាល កន្លងទៅហើយនោះផង៕
សម្តេចភក្តី សាយ ឈុំ ប្រារព្ធពិធីបង្សុកូលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
