ឯកឧត្តមបណ្ឌិត ថោង ខុន៖ប្រគល់វិញ្ញាបនបត្រញ្ចប់ការសិក្សាជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប ចំនួន ៣៣៨នាក់

33159

សៀមរាប៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រគល់វិញ្ញាបនបត្រញ្ចប់ការសិក្សាជូនសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប ចំនួន ៣៣៨នាក់ ដើម្បីស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍

នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៤ និងថ្នាក់តំបន់សៀមរាប ជំនាន់ទី២៥ អមដោយពិធីប្រគល់វិញ្ញាបនបត្រមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប ជំនាន់ទី២៤ ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសសើរដល់សិក្ខាកាមជ័យលាភី ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអស់រយៈពេល ៦ខែ ផ្នែកទ្រឹស្តីរយៈពេល ៤ខែ និងចុះកម្មសិក្សាស្រាវជ្រាវ ០២ខែ ហើយបានឆ្លងកាត់ការប្រឡងវាយតម្លៃលទ្ធផលនៃការសិក្សាជាប្រចាំផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សិក្ខាកាមដែលទទួលបានវិញ្ញាបនបត្រនាថ្ងៃនេះ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ ហើយទាំងនេះបានមកពីសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ពលរដ្ឋទាំងអស់ជាពិសេសអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវចូលរួមរក្សាសុខសន្តិភាពទាំងនេះ ឲ្យស្ថិតស្ថេរ ដើម្បីភាពរីកចម្រើននៃវិស័យទេសចរណ៍ ក៏ដូចជាអាជីពការងារផ្ទាល់ខ្លួន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ត្រូវលើកកម្ពស់កិត្យានុភាពជាតិ ពន្យល់បកស្រាយអំពីវប្បធម៌ អរិយធម៌ជាតិ សច្ចធម៌ប្រវត្តិសាស្រ្តកម្ពុជា ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ហើយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវ ច្បាប់ស្តីពីទេសចរណ៍ អនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ ក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដែលក្រសួងទេសចរណ៍បានដាក់ចុះ។
សូមរំលឹកផងដែរ បច្ចុប្បន្នក្រសួងទេសចរណ៍ បានយកចិត្តទុកដាក់ជាអាទិភាពដល់ការបណ្តុះបណ្តាលជំនាញ និងបង្កើតការងារជូនយុវជនកម្ពុជា សំដៅឆ្លើយតបនឹងកំណើនទេសចរជាតិ និងអន្តរជាតិដ៏ខ្លាំងក្លា។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥,៦លាននាក់ ក្នុងកំណើន ១១,៨% នាំចំណូលចូលជាតិប្រមាណ ៣.៦៣៨ លានដុល្លារ ស្មើ ១៣% នៃផលិតផលក្នុងស្រុកសរុប និងបានបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ក្នុងនោះមគ្គុទ្ទេសក៍ទេសចរណ៍មានចំនួនជាង ៥ពាន់នាក់។ ជាចក្ខុវិស័យឆ្នាំ២០២០ កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នាំចំណូលចូលជាតិប្រមាណ ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជិត ១លាននាក់ ក្នុងនោះតម្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានប្រមាណជាង ១ម៉ឺននាក់។

H.E Thong Khon, Minister of Tourism Hands Over a Certificate to 338 Trainees of Siem Reap Regional Guide to Apply for a Tourism Professional Guide

17 APril 2018

 33151

 33153

 33152

 33158

 33157

 33155

 33154

 33146

 33147

 33148

 33149

 33156

 33150