វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់

33182

វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) សហការជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» ក្នុងគោលបំណងជជែកពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយអង្គការសង្គមស៊ីវិល ដែលមានប្រតិបត្តិការនៅក្នុងខេត្ត។

វេទិកានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តផងដែរ។

សូមបញ្ជាក់ថា (វ.ស.ស) គឺជាអ្នកសម្របសម្រួលដ៏សំខាន់ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលជាមួយអង្គការសង្គមស៊ីវិល ដែលជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែមានការរីកចម្រើន។ (វ.ស.ស) ចូលរួមលើកកម្ពស់តួនាទីរបស់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកផ្តល់ការគាំទ្រនិងជំរុញការអនុវត្តគម្រោងជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈអង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ វ.ស.ស.។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលតែងតែផ្តល់សារៈសំខាន់ខ្ពស់ចំពោះតួនាទី និងការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ដែលបានបំពេញការងារយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព៕

Civil Society Coalition Forum

18 April 2018
============================

Civil Society Coalition Forum collaborated with Pursat Provincial Authorities in organizing a “Conversation Forum Between The Civil Society Coalition an d Organizations, Unions, and Communities” for the purpose of discussing and consulting directly with Civil Society Organizations operating in the province.

This Forum was held in Provincial Meeting Hall under the presidency of H.E Mao thornin, Pursat Provincial Governor and H.E Kimroth Viseth, Chairman of Civil Society Coalition Forum, attended by Relevant Provincial Departments and Units, Representatives from Organization, Unions and Communities.

 33182

 33180

 33181

 33183

 33178

 33177

 33176