ព្រឹកថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សិរយសជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកបាធាយ និងស្រុកជើងព្រៃ ចំនួន ៤៣១នាក់។
ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម និងឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សិរយសជូនអតីតយុទ្ធជនកម្ពុជា
