អភិបាលក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋពេលសង្ស័យថាកូនរបស់ខ្លួនមានជំងឺគ្រុនឈាមមិនត្រូវទុកព្យាបាលនៅផ្ទះនោះទេ

33370

លោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំងនិងលោកប៊ុត អេងគ្រុយប្រធានកម្មវិធីកំចាត់គ្រុនចាញ់និងគ្រុនឈាមនៃមន្ទីរដុខាភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ប្រជាពលរដ្ឋពេលសង្ស័យថាកូនរបស់ខ្លួនមានជំងឺគ្រុនឈាមមិនត្រូវទុកព្យាបាលនៅផ្ទះនោះទេ,ត្រូវយកទៅមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុតនិងព្យាបាលបានទាន់វេលាអាចជួយអោយអាយុជីវិតរបស់កូនបងប្អូនបាន។

លោកបានអំពាវនាវបែបនេះនាថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នៅសាលាបុណ្យភូមិកណ្តាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងដោយមានប្រជាពលរដ្ឋចូលរួមចំនួន១២៥នាក់។

លោកយិនសាវ៉េននិងលោកប៊ុត អេងគ្រុយ ក៏ផ្តាំផ្ញេើដល់ប្រជាពលរដ្ឋវិធានការបង្ការលំនៅដ្ឋានត្រូវអោយស្អាតជានិច្ចដោយ
ត្រូវប្រមូលវត្ថុដកទឹកអោយអស់ពីលំនៅដ្ឋាន,ត្រូវផ្លាស់ប្តូរទឹកក្នុងថូកែវ។ល។រាល់សប្តាហ៍និងត្រូវផ្កាប់របស់ដកទឹកក្នុងផ្ទះអោយអស់ជាពិសេសត្រូវលាងពាងឬអាចបំផ្លាញអោយអស់នូវពងដង្កូវទឹកមូសខ្លាដែលនៅជាប់ជញ្ជាំងពាង អាងដោយប្រើប្រាស់ស្រងៃដូងដុះសំអាតជារៀងរាល់សប្តាហ៍និងចិញ្ចឹមត្រីនៅក្នុងពាងអាងដើម្បីស៊ីដង្កូវទឹកមូសខ្លាអោយអស់។

 33368

 33365

 33366

 33367

 33363

 33364

 33370

 33369