(ភ្នំពេញ) ៖ បន្ទាប់ពីមានការលើកឡើងពីមេដឹកនាំកំពូលៗ២រូបរបស់គណបក្សសង្គ្រោះ ជាតិថាគណបក្សប្រជាជនកម្ពុជាខ្លាចចាញ់ឆ្នោត ទើបប្រើយុទ្ធសាស្ដ្រធ្វើបាបបក្សប្រឆាំងនោះ, ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានលើកឡើង ថា បញ្ហារបស់លោកសម រង្ស៊ី និងលោកកឹម សុខា ពុំមានពាក់ព័ន្ធនឹងគណបក្សទេគឺជារឿងបុគ្គលផ្ទាល់ខ្លួន។
ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថាការលើកឡើងរបស់ ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាការភូតភរដើម្បីបន្លប់មតិសាធារណៈដើម្បីឱ្យបំភ្លេចចោលនូវ យុត្តាធិការរបស់តុលាការ ដែលប្រើយន្ដការច្បាប់ ដើម្បីចាត់វិធានការលើបុគ្គល ដែលប្រព្រឹត្តខុសច្បាប់។