ក្រុមការងារយុវជន ខេត្តព្រៃវែង ផ្តើមរៀបចំកម្មវិធីពិសាអាហារសាមគ្គីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា


រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅមន្ទីរបក្សខេត្តព្រៃវែង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ដែលមាន ឯកឧត្តម ងិន បាណាល់ ជាប្រធាន បានផ្តួចផ្តើមរៀបចំកម្មវិធីពិសាអាហារសាមគ្គីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ – ២៨.០៦.២០១៦) ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សមាជិក សមាជិកា និងក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងយ៉ាងសប្បាយរីករាយ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈ កម្មាធិការបក្្សខេត្ត ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាល ខេត្ត និងឯកឧត្តម ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់ទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ងិន បាណាល់ បានលើកឡើងថា ការខិតខំប្រឹងប្រែង ការសហការ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គឺតែងតែដើរ តាមគន្លងរបស់ឥស្សរជនស្នេហាជាតិ ដែលបានបន្សល់ទុកស្នាដៃជាច្រើនដែលយើងមិនអាចបំភ្លេចបានរួមមាន ការចូលរួមតស៊ូទាមទារ ឯករាជ្យពី អាណានិគមបារាំង ការតស៊ូរំដោះពីកាឈ្លានពានរបស់បរទេស ការរំដោះប្រទេស និងការសង្រ្គោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការបញ្ចប់សង្រ្គាមស៊ីវិលរាំរ៉ៃ បង្រួបបង្រួមជាតិ បាននាំមកសុខសន្តិភាព និងការអភិវឌ្ឍ និងស្នាដៃជាច្រើនទៀត ដែលមិនអាចគណនាបាន។
ឯកឧត្តម បានបញ្ជាក់ទៀតថា យុវជនជាទំពាំងស្នងឬស្សី សូមធ្វើការប្តេជ្ញាចិត្ត និងដើរតាមគំរូរវីរៈភាពដ៍អង់អាចក្លាហានរបស់ឥស្សរជនស្នេហាជាតិ នៃគណបក្សប្រជាជនកម្ពុជា និងរក្សាការពារអោយបានគង់វង្សនូវសមិទ្ធផលដែលបុព្វបុរសជំនាន់មុនបន្សល់ទុក និងខិតខំដណ្តើមឲ្យបានជោគជ័យ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ២០១៨ខាងមុខនេះ។
នៅក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងអស់ បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ មានសារុង និងថវិកាជូនដល់និវត្តជន ចំនួន៦០នាក់ផងដែរ៕

CPP Preyveng 30-6-2016 (3)

CPP Preyveng 30-6-2016 (4)

CPP Preyveng 30-6-2016 (5)

CPP Preyveng 30-6-2016 (6)

CPP Preyveng 30-6-2016 (9)

CPP Preyveng 30-6-2016 (10)

CPP Preyveng 30-6-2016 (7)

CPP Preyveng 30-6-2016 (2)

CPP Preyveng 30-6-2016 (14)

CPP Preyveng 30-6-2016 (16)

CPP Preyveng 30-6-2016 (13)

CPP Preyveng 30-6-2016 (12)

CPP Preyveng 30-6-2016 (11)