លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម អៀវ បណ្ណាការ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

នារសៀលថ្ងៃ សៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម អៀវ បណ្ណាការ ដែលទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ។
សពត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅលំនៅដ្ឋានក្នុងបូរី (Atwood ) អេតហ្វូត ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕