ប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ត្រូវបានមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងចុះអនុវត្តការងារកែលម្អ


ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចល័តគ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០៤ គ្រឿង ដើម្បីចុះអនុវត្តការងារកែលម្អ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ កំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រកំពីងពួយ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីស្រូវវស្សា ចំនួន ២៥.០០០ ហិកតា ស្រូវប្រាំង ១៥.០០០ ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត នៅក្នុងស្រុកបាណន់ ថ្មគោល និងក្រុងបាត់ដំបង ។ ក្រៅពីការផ្គត់ផ្គង់ទឹកស្រោចស្រពដល់ការធ្វើកសិកម្ម ប្រព័ន្ធនេះ ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ឱ្យការប្រើប្រាស់ប្រចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ។