នៅព្រឹកថ្ងៃអង្គារ៏ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២
ត្រូវនិងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាត្តិ អោយប្រតិភូក្រុមគ្រូពេទ្យមេឌី កឺនថឺ ដែលដឹកនាំដោយលោក វូ កៅវឹងចូល ជួបសម្តែងការគួរសម ឆ្លៀតឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៏ ក៏បាន ថ្លែងអំណរគុណ និងសម្តែងសេចក្តីរីករាយចំពោះក្រុមគ្រូពេទ្យមេឌី កឺនថឺដែលបានមកជួយព្យាបាលចែកថ្នាំនិងអំណោយជូនប្រជាពលរដ្ឋនៅស្រុកសង្គមថ្មីខេត្តព្រះវិហារចំនួន១.០០០នាក់និងស្រុក ឧត្តុងខេត្តកំពង់ស្ពឺចំនួន ១.០០០នាក់។
ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា បានអនុញ្ញាត្តិ អោយប្រតិភូក្រុមគ្រូពេទ្យមេឌី កឺនថឺ ដែលដឹកនាំដោយលោក វូ កៅវឹងចូល ជួបសម្តែងការគួរសម
