ឯកឧត្តម អ៊ុន ចាន់ដា ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេច ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី


ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ផ្ញើសារអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្ដេច ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ទទួលស្គាល់ជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុបលើកទី២ ដែលរៀបចំនៅទីក្រុងឡុង ចេញសេចក្តីថ្លែងការណ៍រួមទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (Asian Cultural Council-ACC) ដែលជាស្ថាប័នមួយរបស់ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP)។

វេទិកានយោបាយអាស៊ី-អឺរ៉ុប (2nd Asia Political Forum- AEPF) ដែលបានរៀបចំឡើង ដោយក្រុមអ្នកនយោបាយអភិរក្ស និងកែទម្រង់អឺរ៉ុប (European Conseratives and reformists Group-ECR) បានបិទបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងការចេញសេចក្តីថ្លែងការណ៍រួមទីក្រុងឡុង៕

A Congratulation Message from H.E. Ouk Chanda to Samdech Techo Hun Sen
==========================

Congratulations to Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of Cambodia and President of the Cambodian People’s Party (CPP), While he was accredited by the Asia-Europe Political Forum as the Honorable President of the Asian Cultural Council.

Samdech Akka Moha Sena Padei Techo Hun Sen was was accredited by the Asia-Europe Political Forum as the Honorable President of the Asian Cultural Council (ACC), which is an institution of the International Conference of Asian Political Parties (ICAPP)

The 2nd Asia Political Forum (AEPF) was organized by European Conservative and Reformists Group (ECR) and Completed successfully on May 18, 2018, With the issuance of a joint statement in London, UK.