ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍នគរបាលទូទាំងខេត្ត ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាដើម្បីពិនិត្យលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន និងក្រោយបោះឆ្នោត និងពង្រឹងណែនាំលើការអនុវត្ត តួនាទី ភារកិច្ច របៀបរបបការងារ ។
រដ្ឋបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត
