សម្តេចវិបុលសេនាភក្តី សាយ ឈុំ វាយតំលៃខ្ពស់ ចំពោះការបោះទុន វិនិយោគរបស់ក្រុមហ៊ុន NCX.Co.,Ltd. ដែលបានបោះទុនវិនិយោគតម្លើងម៉ូតូ រថយន្តម៉ាក HONDA និងផលិតគ្រឿងបំណែក


ព្រឹកថ្ងៃសុក្រទី ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឩសភា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០ ដោយឆ្លើយតបតាមការគោរពអញ្ជើញពីក្រុមហ៊ុន N.C.X Co,.Ltd. សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឩត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា គណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញបំពេញទស្សនកិច្ច នៅរោងចក្រតម្លើងម៉ូតូ រថយន្តម៉ាក HONDA ដែលស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិសាស្ត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។