លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តធន់វង្សមុន្នី នៅស្រុករមាសហែក ខេត្តស្វាយរៀង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងទំនាក់​ទំនង ជាមួយ​រដ្ឋស​ភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ឆ្លងឧបដ្ឋានសាលាកុដិ សាលារៀន រួមទាំងសមិទ្ធផលនានា ស្ថិតនៅវត្តធន់វង្សមុន្នី ភូមិរាមសេនា ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្កហបណ្ឌិតបានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនា ស្រលាញ់ រាប់​អាន និងរួមសុខទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះ​ស្រាយ ទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ៖ មានកត្តា៤យ៉ាង ទី១.កត្តាសុខ សន្តិភាព ទី២.កត្តាហេដ្ឋារចនាសម្ព័ន្ធ ទី៣.កត្តាមធ្យោបាយធ្វើដំណើរ និង ទី៤.កត្តាប្រាក់ចំណូល ដែលអាចឲ្យយើងទាំងអស់គ្នាបានធ្វើបុណ្យតាមបំណងប្រាថ្នា រៀងៗខ្លួន ហើយសមិទ្ធផលដែលដាក់សម្ពោធនាថ្ងៃនេះ កើតឡើងដោយ ទឹកចិត្តសប្បុរ សរបស់ឯកឧត្ដម លោកជំទាវ លោក លោកស្រី បានរួមសាមគ្គីគ្នា ជាមួយព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា ពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួម ចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀង ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជា ណាចក្រកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ៖
១.អាជ្ញាធរត្រូវ អប់រំនូវការបង្ករបង្កើនផល និងណែនាំអំពីគ្រោះថ្នាក់នៃគ្រោះធម្មជាតិ
២.ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនក្នុងការចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីក្នុងអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ ទៀត។
៣. ត្រូវរួមគ្នាជ្រោងទង់សុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នា ថែរក្សានូវសមិទ្ធផល នានារបស់រាជរដ្ឋាភិបាល។

តាមរយៈ នៃការសម្ពោធសមិទ្ធិផលថ្ងៃនេះ ឯកឧត្តម សៅ សុខា ក៏បានទទួលយក សំណើកសាងផ្លូវលំមួយខ្សែ ២.៥០០ម សម្រាប់ជួយសម្រួលដល់ការធ្ចើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។