មន្ត្រីបច្ចេកទេសរបស់ក្រសូងធនធានទឹក និងឧតុនិយម និងតំណាងADB Rice ( SDP) បានចុះវាយតម្លៃការដ្ឋានអនុគម្រោងប្រឡាយចំការគួយ


ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសូងធនធានទឹក និងឧតុនិយម និងតំណាងADB Rice ( SDP) បានចុះវាយតម្លៃការដ្ឋានអនុគម្រោងប្រឡាយចំការគួយ ស្ថិតនៅក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៩០% ហើយ ។

សូមជម្រាបជូនថា ប្រឡាយមេ ចំការគួយ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើង ប្រវែង ៨.៨០០ ម៉ែត្រ ដើម្បីទាញទឹកពីអាងទឹកស្នេហ៍ទៅបម្រើឱ្យការស្រោចស្រពលើផ្ទៃដីដំណាំស្រូវរបស់ប្រជាកសិករ ចំនួន ១.៤៣៥ ហិកតា នៅក្នុងឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ការសាងសង់នេះ ក៏មានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ៣៥ កន្លែង និងសាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ ខ្នង ផងដែរ ។